|
|
អ្នកចាត់ការក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp និយាយឲថា បន្ទាប់ពីខ្សែប្រយុទ្ធ Sadio Mane ចាកចេញទៅកាន់ Bayern Munich ក្រុមរបស់លោកត្រូវកែប្រែទម្រង់លេងសារជាថ្មីជាមួយនឹងកីឡាករដែលកំពុងមានវត្តមានស្រាប់នៅក្លឹបលោក។
លោក Klopp និយាយត្រង់ៗថា៖" ពិតប្រាកដណាស់ យើងមានការផ្លាស់ប្ដូរតិចតួចនៅក្នុងក្រុមបន្ទាប់ពីយើងបានបាត់ Mane ចេញទៅដែលជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសដំបូងជានិច្ចនៅក្នុងក្លឹបយើងអស់រយៈពេល៦ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្ដីរឿងក្នុងបាល់ទាត់តែអញ្ចឹងឯង។ យើងមិនអាចនៅជាមួយក្រុមតែមួយជារៀងរហូតបានទេ "។ គួរបញ្ជាក់ថាក្រោយការចាកចេញរបស់ Mane ខាងហង្សក្រហម Liverpool ក៏បាននាំយក Darwin Nunez ពី Benfica ដើម្បីជំនួសផងដែរ៕
ប្រភព៖ The Sun
UEFA NATIONS LEAGUE SPAIN VS FRANCE Match Date 06/06/2025 Time 02:00 ...
Juventus មានបំណងពឹងផ្អែកលើ Kenan Yildiz ជាច្រើនឆ្នាំទៀត។ សម្រាប់ហេតុផលនេះ ក្លឹប Bianconeri កំពុងពិចារណាបន្តកុងត្រាថ្មីមួយទៀត បន្ទាប់ពីកីឡាករបានចុះហត្ថលេខាកាលពីប៉ុន្មានខែមុន។...
ខ្សែប្រយុទ្ធ Joaquin Correa របស់ Inter គ្រោងនឹងចូលរួមជាមួយក្លឹបប្រេស៊ីល Botafogo ។...
ដូចដែលយើងដឹងហើយថាតាជីគីស្ថានគឺជាក្រុមខ្លាំងមួយ ពួកគេមានកីឡាករមានគុណភាពច្រើន ខ្ញុំសង្ឃឹមថាកីឡាកររបស់យើងនឹងរៀនសូត្របានច្រើនពីការប្រកួតមិត្តភាពនេះ។...
Cristiano Ronaldo បានបង្ហាញពីសមត្ថភាពស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿរបស់គាត់ម្តងទៀត ដោយបានស៊ុតបញ្ចូលទីគ្រាប់បាល់អាជីពទី 937 របស់គាត់សម្រាប់ក្លឹប និងប្រទេសក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League របស់ប្រទេស Portugal ជាមួយនឹងក្រុមអាល្លឺម៉ង់។...